លោកស្រី បាន ស្រីមុំ បានក្លាយជាបេក្ខភាពស្ត្រីទី២កាន់តំណែងជាអភិបាលខេត្ត បន្ទាប់ពីលោកស្រី មិថុនា ភូថង បច្ចុប្បន្នជាអភិបាលខេត្តកោះកុង។ អ្នកធ្វើការផ្នែកលើកកម្ពស់សិទ្ធិស្រ្តីស្វាគមន៍ចំពោះសេចក្ដីសម្រេចចិត្តរបស់រដ្ឋាភិបាលយ៉ាងដូច្នេះ។ ក្រៅពីស្វាគមន៍ ក្រុមស្ត្រីដែលធ្វើការលើកកម្ពស់សិទ្ធិស្ត្រីដដែល ចង់ឃើញស្ត្រីដែលកាន់តួនាទីជាអភិបាលខេត្តប្រើប្រាស់ឥទ្ធិពលដោះស្រាយបញ្ហាប្រឈមរបស់ស្ត្រីនិងក្មេងស្រីនៅក្នុងមូលដ្ឋានដែលខ្លួនកំពុងឈរជើងឲ្យមានប្រសិទ្ធិភាព។ នេះក៏ដោយសារតែ បញ្ហារបស់ស្ត្រីនិងក្មេងស្រីគឺមានតែស្ត្រីគ្នាឯងទេយល់ច្បាស់និងដោះស្រាយទៅចំគោលដៅ។