គិតត្រឹមថ្ងៃទី ០៩ តុលាម្សិលមិញនេះ គឺមានរយៈពេលជាង១សប្តាហ៍មកហើយ ដែលកម្មករប្រមូលសំរាមក្រុមហ៊ុនស៊ីនទ្រីប្រមាណជាង១ពាន់២រយនាក់ បានធ្វើកូដកម្មដើម្បីទាមទារការទូទាត់ប្រាក់អតីតភាពការងារ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត។ តំណាងកម្មករបានលើកឡើងថា កូដកម្មនឹងបន្តធ្វើដោយគ្មានថ្ងៃកំណត់ ប្រសិនបើមិនមានដំណោះស្រាយ ខណៈអាជ្ញាធររាជធានីភ្នំពេញវិញ បានអះអាងថា គេមិនអាចធ្វើតាមការទាមទារនេះបានទេ។ យ៉ាងណាក្តី ឆ្លងតាមបទពិសោធន៍ខាងលើនេះ តើគេគួរដកពិសោធន៍យ៉ាងណា បន្ទាប់ពីគំនរសំរាមគ្របដណ្តប់ទីក្រុងពេលនេះ?