មេរោគផ្លូវដង្ហើមថ្មី (Corona Virus) ដែលមានប្រភពពីទីក្រុងវូហាននៃប្រទេសចិនមកដល់ពេលនេះ បានឆ្លងរាលដាលដល់ពិភពលោកជាង១០ប្រទេសហើយ ក្នុងនោះមានទាំងកម្ពុជាដែរ។ កាលពីថ្ងៃចន្ទប្រទេសកម្ពុជាបានរកឃើញករណីដំបូងនូវការឆ្លងមេរោគនេះ ទៅលើជនជាតិចិនមួយរូប ដែលធ្វើដំណើរមកពីប្រភពខាងលើ។ ជុំវិញបញ្ហានេះ ធ្វើឲ្យការធ្វើដំណើរបែបទេសចរណ៍ជាច្រើននៅលើពិភពលោកត្រូវបានកាត់បន្ថយ។ រូបភាពនេះ ធ្វើឲ្យមានការចោទសួរថា តើកម្ពុជារងផលប៉ះពាល់សេដ្ឋកិច្ចយ៉ាងណាខ្លះ ខណៈទេសចរណ៍កម្ពុជាជាជន្ទល់ដ៏សំខាន់មួយរបស់ប្រទេស។