រាប់ចាប់ពីថ្ងៃសៅរ៍ ទី០៨ ខែសីហានេះ គឺនៅសល់តែ៣ថ្ងៃទៀតទេដល់ថ្ងៃដែលសហភាពអឺរ៉ុបអនុវត្តការដកផ្នែកខ្លះនៃប្រពន្ធអនុគ្រោះEBAពីកម្ពុជានៅថ្ងៃទី១២ ខែសីហា។ មជ្ឈដ្ឋាននានាបានសម្តែងការព្រួយបារម្ភ និង មើលឃើញពីផលអាក្រក់ដែលកើតមានសម្រាប់កម្ពុជា បើសិនសហភាពអឺរ៉ុបអនុវត្តដកផ្នែកខ្លះនៃប្រពន្ធអនុគ្រោះEBAពីកម្ពុជា។ ដើម្បីទប់ទល់នឹងបញ្ហានេះ គួបផ្សំនឹងការដោះស្រាយវិបត្តិកូវីដ ១៩ផង រដ្ឋាភិបាលកម្ពុជាបានត្រៀមកញ្ចប់ថវិកាជាង១ពាន់លានដុល្លារអាមេរិក។ ប៉ុន្តែ អ្នកជំនាញសេដ្ឋកិច្ចនៅកម្ពុជាបានអះអាងថា កញ្ចប់ថវិកាប៉ុណ្ណេះ គឺមិនគ្រប់គ្រាន់ឡើយ ហើយថា រដ្ឋាភិបាលត្រូវពង្រឹងវិស័យផ្សេងៗទៀត ជាពិសេស វិស័យកសិកម្ម។