ក្រោយគណបក្សប្រឆាំងគីឡូធ្ងន់ត្រូវបានរំលាយចោល កាលពីឆ្នាំ២០១៧ មន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សនេះចំនួន២០រូបរួចមកហើយ ដែលត្រូវបានផ្តល់សិទ្ធិធ្វើនយោបាយឡើងវិញ ហើយពួកគេបានបង្កើតគណបក្សផ្សេងរៀងៗខ្លួន។ ការចេញបង្កើតបក្សបែបរាយប៉ាយដោយមន្ត្រីនៃអតីតបក្សសង្គ្រោះជាតិនេះ មិនត្រូវបានគាំទ្រដោយអតីតមេដឹកនាំទាំង២រូបគឺ លោក សម រង្ស៊ី និងលោក កឹម សុខា នោះទេ។ ហើយមេដឹកនាំទាំង២រូបនេះទៀតសោត ក៏ត្រូវបានគេសង្កេតឃើញជាទូទៅថា លែងមានទំនាក់ទំនងស្អិតរមួតដូចមុនទៅទៀត។ តើឥទ្ធិពលនយោបាយនៃថ្នាក់ដឹកនាំអតីតបក្សប្រឆាំងទាំង២រូប អាចនឹងត្រូវសាបរលាបឬទេ ក្រោយពេលដែលអតីតមន្ដ្រីក្រោមបង្គាប់របស់ខ្លួន កំពុងតែបំបែកខ្លួនជាបំណែកៗបែបនេះ?