ក្រសួងសុខាភិបាលកម្ពុជាកាលពីល្ងាចថ្ងៃចន្ទ បានរកឃើញករណីជំងឺផ្លូវដង្ហើមថ្មី ដែលបង្កឡើងដោយវីរុសកូរ៉ូណា នៅលើជនជាតិចិនម្នាក់ ដែលចាកចេញពីទីក្រុងវូហាន ប្រទេសចិន ចូលមកកាន់ប្រទេសកម្ពុជា។ ដំណាលគ្នានេះ មន្ត្រីអាកាសចរណ៍ស៊ីវិលកម្ពុជា ក៏បានឲ្យដឹងដែរថា មានអ្នកទេសចរណ៍ដែលជាជនជាតិចិនប្រមាណជាង៣ពាន់នាក់ មកពីក្រុងវូហាន ទីកន្លែងដែលកំពុងឆ្លងរាលដាលវីរុសផ្លូវដង្ហើមថ្មីកូរ៉ូណា ហើយកំពុងស្នាក់នៅកម្ពុជានៅឡើយ។ ជុំវិញបញ្ហានេះ អ្នកតាមដានសង្គមនានា បានផ្តល់ជាយោបល់ផ្សេងជុំវិញចំណាត់ការបន្ត ដែលកម្ពុជាត្រូវធ្វើ ខណៈប្រជាពលរដ្ឋខ្មែរកំពុងព្រួយបារម្ភពីការឆ្លងរាលដាលវីរុសថ្មីមួយនេះ។