ម្សិលមិញ គណបក្សប្រជាជនកម្ពុជាបានសម្រេចជ្រើសរើស លោក ប្រាជ្ញ ច័ន្ទ ដែលជាប្រធានគណៈកម្មការទី១ នៃរដ្ឋសភា ជាបេក្ខជនប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ ប្រសិនបើលោកប្រាជ្ញ ច័ន្ទ ជាប់ជាប្រធានថ្មីគ.ជ.ប នាពេលខាងមុខនេះជាផ្លូវការ គឺសមាជិក គ.ជ.ប ភាគច្រើនមកពីបក្សកាន់អំណាច។ គណបក្សក្រៅរដ្ឋសភាមួយចំនួនមិនពេញចិត្តឡើយចំពោះបញ្ហានេះ។ បើតាមពួកគេ ការឱ្យ គ.ជ.ប មានក្បាលម៉ាស៊ីនដឹកនាំភាគច្រើនមកគណបក្សប្រជាជនកម្ពុជាបែបនេះ គឺអាចប៉ះពាល់ដល់ឯករាជ្យភាពរបស់ គ.ជ.ប ក្នុងការអនុវត្តការងាររបស់ខ្លួនរៀបចំការបោះឆ្នោតឃុំសង្កាត់ និង ជ្រើសរើសតំណាងរាស្រ្តនាពេលខាងមុខនេះ។ ដូច្នេះ តើសមាសភាពក្បាលម៉ាស៊ីនដឹកនាំគ.ជ.ប គួរត្រូវរុះរើដែរឫទេ ដើម្បីធានាពីភាពឯករាជ្យរបស់ស្ថាប័នជាតិមួយនេះ?