ម្សិលមិញ លោកអ៊ូ ច័ន្ទរ័ត្ន អតីតអ្នកតំណាងរាស្រ្តនៃអតីតបក្សប្រឆាំងបានប្រកាសពីការរៀបចំឯកសារពាក់ព័ន្ធនានា ដើម្បីចុះបញ្ជីបក្សថ្មី«កែទម្រង់កម្ពុជា»នៅក្រសួងមហាផ្ទៃនៅក្នុងសប្តាហ៍នេះ។ គណបក្សនយោបាយថ្មីអាចនឹងប្រកាសជាផ្លូវការនៅចុងខែមករា ឆ្នាំ២០២១។ លោកអ៊ូ ច័ន្ទរ័ត្ន បានអះអាងថា គណបក្សថ្មីរបស់លោកនេះ មិនមានគោលដៅប្រកួតប្រជែងនឹងអតីតបក្សប្រឆាំងឬក្រុមមន្រ្តីនៃបក្សនេះឡើយ។ ផ្ទុយទៅវិញ គណបក្សនេះនឹងឱ្យលោកកឹម សុខា មកដឹកនាំបើលោកចង់ក្រោយលោកមានសិទ្ធិធ្វើនយោបាយឡើងវិញ។ ដូច្នេះតើអាចទេដែលថា គណបក្សថ្មីនេះជាបក្សត្រៀមជំនួសអតីតគណបក្សសង្រ្គោះជាតិក្នុងករណីមិនអាចរស់ឡើងវិញ?