សំណង់អាណាធិបតេយ្យខុសច្បាប់នៅលើផ្ទៃទឹកដែលភាគច្រើនរបស់ជនជាតិវៀតណាមនោះ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញចាត់វិធានការក្តៅអោយរុះរើអោយអស់ក្នុងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១។ ឆ្លើយតបនឹងចំណាត់ការនេះ ភាគីវៀតណាមបានស្នើឲ្យកម្ពុជាធានានូវសុខុមាលភាពនិងសិទ្ធិរបស់ពលរដ្ឋខ្លួន ដោយសង្ឃឹមថា កម្ពុជានឹងផ្ដល់ទីតាំងថ្មីសម្រាប់អ្នកដែលបានរើរុះចេញពីទន្លេ។ ជាការកត់សម្គាល់ បញ្ហារស់នៅដោយគ្មានសណ្តាប់ធ្នាប់លើដងទន្លេកើតមានយូរយាណាស់ទៅហើយ តើហេតុអ្វីបានជាកម្ពុជាទើបមានចំណាត់ការសំណង់ខុសច្បាប់លើទឹកនៅពេលនេះ?