សៀមរាបដែលជាខេត្តទេសចរណ៍ធំបំផុតរបស់កម្ពុជាត្រូវបានរដ្ឋាភិបាលផ្តល់វ៉ាក់សាំងសម្រាប់ការចាក់ដល់ប្រជាពលរដ្ឋនៅទីនោះហើយ។ បើតាមអភិបាលខេត្តសៀមរាប គឺ ជំហានទី១ នឹងចាក់ដល់ប្រជាពលរដ្ឋក្នុងក្រុងសៀមរាបចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ខាងមុខនេះក្នុងរយះពេល១៤ថ្ងៃ។ ចំណែក ជំហានទី២ គឺស្រុកទាំង១១នៅទូទាំងខេត្តសៀមរាប។ ជាការកត់សម្គាល់ តាំងពីកូវីដ១៩បានវាយលុកចូលប្រទេសកម្ពុជាមក ចំនួនភ្ញៀវទេសចរនៅក្នុងខេត្តសៀមរាបបានធ្លាក់ចុះយ៉ាងគំហុក។ ប៉ុន្តែ នៅពេលដែលមានយុទ្ធនាការចាក់វ៉ាក់សាំងនៅក្នុងខេត្តនេះយ៉ាងដូច្នេះ តើវានឹងអាចជំរុញឱ្យស្ថានភាពទេសចរណ៍ងើបឡើងវិញបានឬទេ?