កាលពីថ្ងៃពុធ ក្រសួងមហាផ្ទៃ បានប្រកាសផ្ទេរប្រតិបត្តិការនៃសេវាសុខភាព ពីក្រសួងសុខាភិបាល ដែលជាអំណាចកណ្តាលទៅមូលដ្ឋានតាមរយៈគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ដោយដាក់ឲ្យមន្ទីរសុខាភិបាលរាជធានី ខេត្តទាំង២៥ ដែលពីមុនគ្រប់គ្រងដោយក្រសួងសុខាភិបាល ទៅឲ្យរដ្ឋបាលរាជធានី ខេត្ត ជាអ្នកគ្រប់គ្រងដោយផ្ទាល់វិញ។ ជុំវិញការផ្ទេរមន្ទីរសុខាភិបាល និងសេវាសុខាភិបាលទាំងអស់ទៅឲ្យខេត្ត រាជធានី មើលការខុសត្រូវដូច្នេះ ត្រូវបានចោទសួរផងដែរពីប្រសិទ្ធភាព និងចំណុចខ្វះខាតនានាដែលនឹងអាចកើតមានឡើង នៅក្នុងអន្តរកាលដំបូង។