អង្គការសង្គមស៊ីវិលចំនួន២ បានចេញផ្សាយរបាយការណ៍មួយ វិបត្តិនៃភាពជំពាក់បំណុលច្រើនលើសលុបក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា កំពុងនាំឱ្យមានការរំលោភសិទ្ធិមនុស្ស។ បើតាមរបាយការណ៍ ពលរដ្ឋទាំងនោះគួរមានសិទ្ធិទទួលបានការអនុគ្រោះ តាមរយៈការផ្ដល់ការអនុគ្រោះចំពោះអ្នកខ្ចីប្រាក់ដែលបានរងគ្រោះដោយការផ្ដល់កម្ចី និងការប្រមូលឥណទានបែបកេងចំណេញជាដើម។ ចំពោះអ្នកជំនាញវិញ យល់ឃើញថា ការស្នើសុំភាគច្រើនមិនអាចទៅរួចនោះទេ ព្រោះវាលើសពីអ្វីដែលរដ្ឋាភិបាលអាចធ្វើទៅបាន។ តើការជំពាក់បំណុលឥណទានខ្នាតតូចលើសលុបរបស់ពលរដ្ឋ គួរតែទទួលបានសិទ្ធិអនុគ្រោះយ៉ាងណាខ្លះទៅ?