កាលពីថ្ងៃទី២១ ខែឧសភា អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាឲ្យរុះរើផ្ទាំងផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនៅក្នុងខេត្តនេះ។ ចំណាត់ការនេះ ទទួលបានការស្វាគមន៍ និងត្រូវបានគេចាត់ទុកថាជាខេត្តគំរូមួយ ដែលប្រឆាំងនឹងការផ្សាយពាណិជ្ជកម្មគ្រឿងស្រាវឹងតាមទីសាធារណៈ។ ប៉ុន្តែក៏មានដែរការអំពាវនាវឲ្យ ខេត្តក្រុងផ្សេងទៀត នៅទូទាំងប្រទេសកម្ពុជាអនុវត្តតាម ខណៈនិន្នាការនៃការទទួលទានគ្រឿងស្រវឹងត្រូវបានអ្នកជំនាញមើលឃើញថាមានការកើនឡើង។ មានការកើនឡើង ដោយសារតែការផ្សព្វផ្សាយពីគ្រឿងស្រវឹង មានទំនាក់ទំនងនឹងការសេពគ្រឿងស្រវឹង។