នៅកម្ពុជាតាំងពីក្រោយរំលាយគណបក្សប្រឆាំងមក សកម្មភាពតវ៉ា ឬបាតុកម្ម ហាក់ដូចជាមិនសូវឃើញកើតឡើងច្រើនទេ។ ការដែលមិនសូវមានសកម្មភាពតវ៉ានេះ ត្រូវបានប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អះអាងថា មកពីពលរដ្ឋកម្ពុជាមានសីលធម៌ល្អ ហើយប្រទេសកម្ពុជា មានការគោរពសិទ្ធិមនុស្សឈានមុខគេ។ ការឡើងរបស់លោក កែវ រ៉េមី គឺចង់ប្រៀបធៀបនឹងសហរដ្ឋអាមេរិកដែលជាប្រទេសបិតាប្រជាធិបតេយ្យកំពុងតែផ្ទុះបាតុកម្មហើយឈានទៅកុប្បកម្ម រីកសាយដល់អឺរ៉ុប នាំឲ្យមានការបង្ក្រាបដោយហិង្សា។ តើការដែលមិនមានសកម្មភាពតវ៉ា អាចចាត់ទុកថា កម្ពុជាមានការគោរពសិទ្ធិមនុស្សឬ?