លោកវ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីនៃប្រទេសរុស្ស៊ីកាលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ បានសម្រេចផ្តល់គ្រឿងឥសិរ្សយសថ្នាក់ មិត្តភាពជូន លោកហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជាសម្រាប់ការចូលរួមចំណែកដ៏សំខាន់ក្នុងការពង្រឹងមិត្តភាពរវាងប្រជាជនរុស្ស៊ី និងកម្ពុជា។ ជាការកត់សម្គាល់ ការសម្រេចផ្តល់គ្រឿងឥសិរ្សយសរបស់មេដឹកនាំរុស្ស៊ីនៅពេលនេះ គឺស្របពេលដែលរុស្ស៊ី ក៏ដូចកម្ពុជា និងពិភពលោកដែរកំពុងរងគ្រោះពីការវាយប្រហារដោយជំងឺរាតត្បាតសាកលកូវីដ១៩។ ម្យ៉ាងទៀត ក៏ស្របពេលដែលកម្ពុជា និងមហាយក្សចិនកំពុងមានទំនាក់ទំនងស្អិតរមួតនឹងគ្នាផងដែរ។ ដូច្នេះ តើការផ្តល់គ្រឿងឥសិរ្សយសថ្នាក់«មិត្តភាព»ដល់មេដឹកនាំកម្ពុជាពីសំណាក់មេដឹកនាំរុស្ស៊ីនៅពេលនេះមានន័យបែបណា?