ក្រសួងព័ត៌មាននៅថ្ងៃចន្ទទី០២សីហា បានសម្រេចបង្កើតគណៈកម្មការតាមដាន វាយតម្លៃ និងលើកសរសើរការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន។ បើតាមក្រសួងព័ត៌មាន ការបង្កើតគណៈកម្មការនេះឡើង គឺដើម្បីតម្រង់ទិសអ្នកសារព័ត៌មាន ក្នុងការបំពេញភាកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវតាមក្រមសីលធម៌ វិជ្ជាជីវៈ ក្នុងការលើកស្ទួយសេចក្តីថ្លៃថ្នូររបស់អ្នកសារព័ត៌មាន និងស្ថាប័ន។ ទាក់ទងនឹងការបង្កើតគណៈកម្មានេះ សមាគម និងអង្គការធ្វើការពាក់ព័ន្ធបានគាំទ្រនឹងសេចក្តីសម្រេចមួយនេះ ក៏ប៉ុន្តែខ្លះព្រួយបារម្ភពីការអនុវត្តនីតិវិធីរបស់គណៈកម្មការ។ តើការបង្កើតគណៈកម្មការតាមដាន វាយតម្លៃ និងលើកសរសើរការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មានអាចជួយលើកកម្ពស់ក្រមសីលធម៌អ្នកសារព័ត៌មានកម្រិតណា?