សម្លេងសន្ទនាតាមទូរស័ព្ទរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមេដឹកនាំគណបក្សប្រឆាំងលោក កឹម សុខា និងសម្លេងសន្ទនាតាមទូរស័ព្ទរវាងលោកនាយករដ្ឋមន្ត្រីដែរ ជាមួយមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង គឺលោក ម៉ៅ មុនីវណ្ណ ដែលគេដឹងថាបានកើតមានឡើងកាលពីអាណត្តិទី៥ ត្រូវបានគេបញ្ចេញឲ្យសាធារណជនបានដឹងជាបន្តបន្ទាប់អស់រយៈពេល២ថ្ងៃជាប់ៗគ្នា តាមបណ្តាញសង្គមហ្វេសប៊ុក។ សម្លេងសន្ទនាដែល១ឃ្លីបៗមានប្រហែលពី៣០ ទៅ៤០នាទីនោះ បានលើកឡើងពីទំនាក់ទំនងរវាងមេដឹកនាំគណបក្សទាំង២ ដោយមានការផាត់ចោលនូវតួនាទីរបស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកាលណោះបាននិរទេសខ្លួនទៅក្រៅប្រទេសដោយសារទំនាស់នយោបាយដ៏ស្រួចស្រាល់ជាមួយលោក ហ៊ុន សែន។