តើការបោះឆ្នោតគួរប្រព្រឹត្តទៅយ៉ាងដូចម្តេច ដើម្បីអាចទទួលស្គាល់ជារួមថា សេរី និងយុត្តិធម៌ពិតប្រាកដ?
ម្សិលមិញ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា សង់ត្រាល់ បានធ្វើសន្និសីទសារព័ត៌មានមួយស្តីពីលក្ខខណ្ឌអប្បបរមាសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងឆ្នាំ២០២២តាមប្រព័ន្ធអនឡាញដោយមានការចូលរួមពីតំណាងអង្គការសង្គមស៊ីវិលនានា និងតំណាងគណបក្សនយោបាយខ្លះនៅកម្ពុជាផងដែរ។ អង្គការសង្គមស៊ីវិលបានលើកឡើងពីលក្ខខណ្ឌអប្បបរមាចំនួន៦ចំណុច ដើម្បីឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌។ ក្នុងនោះ មានជាអាទិ៍ការបង្កើតនូវបរិយាកាសនយោបាយសេរី ក៏ដូចជាទម្លាក់ចោលការចោទប្រកាន់ និងផ្តល់សិទ្ធិធ្វើនយោបាយដល់អ្នកនយោបាយប្រឆាំងឡើងវិញ។ ដូច្នេះ តើលក្ខខណ្ឌទាំងនេះ អាចនឹងធ្វើឱ្យការបោះឆ្នោតនៅកម្ពុជាត្រូវបានទទួលស្គាល់ជារួមថា សេរី និងយុត្តិធម៌បានដែរឬទេ?