ក្រុមមន្រ្តីជាន់ខ្ពស់នៃអតីតគណបក្សសង្រ្គោះជាតិកាលពីថ្ងៃទី១ខែធ្នូ បានប្រកាសជាថ្មី ពីគម្រោងវិលត្រលប់មកប្រទេសកម្ពុជាវិញនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ខាងមុខ ដោយលើកមូលហេតុថា ជាការវិលត្រលប់មកវិញ តបតាមដីកាកោះហៅរបស់តុលារកាលពីពេលកន្លងទៅ។ ក៏ប៉ុន្តែ គណៈបក្សកាន់អំណាច និងអ្នកវិភាគនយោបាយនៅកម្ពុជា ហាក់មើលឃើញថាជាការឆ្លៀតឳកាសកេងចំណេញឥទ្ធិពលនិង ប្រជាប្រិយភាពនយោបាយ របស់អតីតគណៈបក្សប្រឆាំង ព្រមទាំងជាការដាក់បន្ទុកមួយបន្ថែមទៀត ពីលើរាជរដ្ឋាភិបាលកម្ពុជាអំឡុងពេលដែលមានការរីករាលដាលជំងឺកូវីដ១៩ចូលក្នុងសហគមន៍។