ក្រសួងសុខាភិបាលនាថ្ងៃទី២៩កក្កដា បានអនុញ្ញាតឱ្យមានការព្យាបាលជំងឺកូវីដ១៩កម្រិតស្រាលនៅផ្ទះតាមបណ្តាខេត្តទាំងអស់ទូទាំងប្រទេស ស្របពេលវីរុសជំងឺកូវីដ១៩បំប្លែងថ្មីដែលតាកំពុងឆ្លងក្នុងសហគមន៍។ អ្នកពាក់ព័ន្ធ សាទរចំពោះការអនុញ្ញាតការព្យាបាលកូវីដតាមផ្ទះនៅទូទាំងប្រទេសនេះ ក៏ប៉ុន្តែរដ្ឋាភិបាលគួរពង្រឹង និងយកចិត្តទុកដាក់ចំពោះការតាមដានស្ថានភាពសុខភាពពលរដ្ឋដោយអាជ្ញាធរនិងគ្រូពេទ្យ។ បន្ថែមពីនេះ ក៏ត្រូវបង្កើនការផ្សព្វផ្សាយការយល់ដឹងពីការព្យាបាលកូវីដដោយខ្លួនឯងនៅតាមមូលដ្ឋាន និងជាពិសេសនៅតំបន់ដាច់ស្រយាលផងដែរ។