ម្សិលមិញ អាជ្ញាធររាជធានីភ្នំពេញបានប្រកាសឱ្យដឹងថា គ្រោងនឹងអនុញ្ញាតឱ្យក្រុមគ្រួសារអ្នកស្លាប់ដោយសារតែជំងឺកូវីដ១៩ អាចស្នើសុំយកសពទៅបញ្ចុះជាលក្ខណៈឯកជន។ ប៉ុន្តែ អាជ្ញាធរបានអះអាងថា ពួកគេត្រូវអនុវត្តទៅតាមការណែនាំ និងវិធានការនានា ដើម្បីធានាថា ក្នុងអំឡុងពេលបញ្ចុះសពនោះ គឺមិនមានការឆ្លងរាលដាលជំងឺកូវីដ១៩ទៅកាន់អ្នកដទៃ។ ជាការកត់សម្គាល់ ការសម្រេចនេះ ធ្វើឡើងស្របពេលចំនួនមនុស្សស្លាប់ដោយសារតែជំងឺកូវីដ១៩នៅក្នុងរាជធានីភ្នំពេញបានបន្តកើនឡើងគួរឱ្យព្រួយបារម្ភ និងចំពេលដែលស្ថានភាពឆ្លងរាលដាលជំងឺកូវីដ១៩នៅមិនទាន់ថយថមនៅឡើយ។ ដូច្នេះ តើវាជាជម្រើសល្អទេក្នុងការអនុញ្ញាតឱ្យក្រុមគ្រួសារអាចបញ្ចុះសពអ្នកស្លាប់ដោយកូវីដ១៩ដោយខ្លួនឯងបែបនេះ?