ការឈប់សម្រាកនៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខ ត្រូវបានប្រកាសសាធារណៈនៅថ្ងៃទី២១មីនា ដោយប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តីហ៊ុន សែន។ តាមខ្លឹមសារណែនាំ ការឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរខាងមុខ ប្រជាពលរដ្ឋកម្ពុជាត្រូវតែប្រកាន់ខ្ជាប់នៅការបង្ការការឆ្លងជំងឺកូវីដ១៩ ដោយការអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលជាប្រចាំ។ អ្នកជំនាញឃ្លាំមើលសង្គម មើលឃើញថា ការឈប់សម្រាកសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ការចល័តពីកន្លែងមួយទៅកន្លែងមួយនឹងមានការកើតឡើង ដែលជាហានិភ័យខ្ពស់នូវការចម្លងជំងឺកូវីដ១៩។ ម្យ៉ាងវិញទៀត បច្ចុប្បន្ន កម្ពុជាក៏កំពុងនឹងស្ថិតក្នុងបរិការណ៍កូវីដ១៩ឆ្លងជាសហគមន៍ដែរ។ តើការអនុញ្ញាតឲ្យមានការឈប់សម្រាកពិធីបុណ្យចូលឆ្នាំខ្មែរ អាចប្រឈមនឹងហានិភ័យនៃការឆ្លងកូវីដ-១៩ទេ?