ប្រភេទវីរ៉ុសកូវីដ១៩បំប្លែងខ្លួនថ្មី ដែលតា ប្រភពមកពីប្រទេសឥណ្ឌា ត្រូវបានរកឃើញជាច្រើនករណីនៅកម្ពុជា តាមរយៈការនាំចូលពីក្រៅប្រទេស។ ប្រឈមនឹងបញ្ហានេះ អភិបាលខេត្តក្រុងនៅទូទាំងប្រទេស ត្រូវពង្រឹងវិធានការនានា ក្នុងនោះក៏មានកំណត់ឲ្យធ្វើចត្តាឡីស័កអ្នកដំណើរដែលចូលមកកម្ពុជាទាំងអស់នៅមាត់ច្រកព្រំដែន មុនពេលអនុញ្ញាតឲ្យពួកគេបន្តដំណើរទៅកាន់រាជធានីនិងខេត្តគោលដៅ។ វិស័យទេសចរណ៍នៅកម្ពុជាដែលបានរងផលប៉ះពាល់ដោយការរាលដាលនៃជំងឺកូវីដ១៩ស្ទើរតែទាំងស្រុងស្រាប់ផងនោះ ត្រូវបានអ្នកជំនាញ បារម្ភខ្លាំងថាអាចនឹងកាន់តែទទួលឥទ្ធិពលអាក្រក់បន្ថែមទៀតពីវត្តមានប្រភេទវីរ៉ុសកូវីដ១៩បំប្លែងខ្លួនដែលតានេះ។