នៅទីបំផុត បុរសសន្តិសុខម្នាក់ដែលបានជួយឱ្យស្រ្តីជនជាតិចិនរត់ចេញពីការធ្វើចត្តាឡីស័កហើយបង្កើតបាននូវព្រឹត្តិការណ៍២០កុម្ភៈ ត្រូវបានចាប់ឃុំខ្លួននៅក្នុងពន្ធនាគារបន្ទាប់ពីបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ បុរសសន្តិសុខរូបនេះ អាចប្រឈមនឹងការជាប់ពន្ធនាគារពី១ខែទៅ១ឆ្នាំ ដោយសារតែការប្រព្រឹត្តល្មើសរបស់ខ្លួន។ ស្របពេលកំពុងអនុវត្តច្បាប់លើករណីនេះ ក្រសួងសុខាភិបាលកម្ពុជា និងក្រសួងយុត្តិធម៌កម្ពុជាក៏កំពុងបង្កើតឱ្យមានច្បាប់ជាក់លាក់មួយ ដើម្បីដាក់ទោសទណ្ឌលើអ្នកដែលបំពានវិធានការពារការចម្លងជំងឺកូវីដ១៩។ ច្បាប់ថ្មីនេះ គឺអ្នកបំពានទាំងឡាយអាចប្រឈមជាប់ពន្ធនាគារពី៦ខែរហូតដល់ទៅ២០ឆ្នាំឯណោះ និងការពិន័យជាទឹកប្រាក់ផ្សេងទៀត។ តើការសម្រេចដាក់ទោសទណ្ឌជាប់ពន្ធនាគារនេះ គឺជាជម្រើសចុងក្រោយតែមួយគត់ដែលអាចលុបបំបាត់ការបំពានវិធានការពារជំងឺកូវីដ១៩ឫ?