ក្រសួងផែនការបានកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ និងងាយរងគ្រោះដោយជំងឺកូវីដ១៩នៅទូទាំងប្រទេស បានចំនួនជាង៥៦ម៉ឺនគ្រួសារ ស្មើនឹង២លាន៣សែននាក់។ នៅថ្ងៃទី២៤ ខែមិថុនា រដ្ឋាភិបាលកម្ពុជានឹងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩»។ បើតាមរដ្ឋាភិបាលកម្ពុជា ជនក្រីក្រដែលរងគ្រោះដោយជំងឺកូវីដ១៩ នឹងទទួលបានថវិកាឧបត្ថម្ភចន្លោះពី១ម៉ឺន៦ពាន់ដល់១២ម៉ឺនរៀលក្នុងខែៗសម្រាប់មនុស្សម្នាក់។ ប៉ុន្តែ តើទឹកប្រាក់ប៉ុណ្ណឹងអាចគ្រប់គ្រាន់ទេសម្រាប់ការចាយវាយរបស់ពួកគេ?