ព្រះមហាក្សត្រកម្ពុជា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញព្រះរាជក្រម ប្រកាសឲ្យប្រើច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញា ស្តីពីបត្យាប័នរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង។ អនុសញ្ញាស្តីពីបត្យាប័ននេះ ត្រូវបានរដ្ឋសភាកម្ពុជាអនុម័ត នៅថ្ងៃទី ៦ តុលា និងបានពិនិត្យចប់សព្វគ្រប់ដោយព្រឹទ្ធសភានៅថ្ងៃទី ២៧ ខែតុលា។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាធ្លាប់បានអះអាងថា អនុសញ្ញានេះ គឺមានលក្ខណៈសាកល និងសម្រាប់ប្រជាពលរដ្ឋកម្ពុជាទូទៅ។ ប៉ុន្តែមានការលើកឡើងថា កិច្ចព្រមព្រៀងបត្យាប័នរវាងកម្ពុជា-បារាំង អាចនឹងបើកផ្លូវអោយមានការនាំខ្លួនលោក សម រង្ស៊ី?