តាមរយៈវេទិកាសាធារណៈ ស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ដែលបានធ្វើឡើងកាលពីថ្ងៃពុធកន្លងទៅ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញពីមោទនភាពចំពោះការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងការគ្រប់គ្រងថវិកាជាតិអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ១៩ ខណៈកំណើនសេដ្ឋកិច្ចឆ្នាំ២០២១ ត្រូវបានរំពឹងថានឹងងើបឡើងវិញជាវិជ្ជមានក្នុងអត្រា៤%។ ក៏ប៉ុន្តែអ្នកជំនាញសេដ្ឋកិច្ចនានា យល់ថាសេដ្ឋកិច្ចកម្ពុជានៅតែប្រឈមនឹងការលំបាក ដដែលនៅឆ្នាំ២០២១នេះ ខណៈដែលវត្តមាននៃជំងឺកូវីដ១៩ និងការរលាយបាត់ទៅវិញស្ថិតនៅក្នុងស្ថានភាពមិនទៀងទាត់នៅឡើយ។