កូវីដ១៩ គឺជាគ្រោះដ៏អាក្រក់មួយ ដែលទាញទំលាក់កំណើនសេដ្ឋកិច្ចកម្ពុជាឲ្យមកនៅក្រោមសូន្យ។ នៅមិនទាន់រើខ្លួនរួចពីវិបត្តិកូវីដផង ប្រទេសកម្ពុជាក៏ទទួលរងនូវគ្រោះអាក្រក់មួយថ្មីទៀត គឺគ្រោះទឹកជំនន់ ដែលគ្រោះទី២នេះ បើទោះណាមិនទាន់មានតួលេខនៃការខូចខាតក៏ដោយ ក៏អ្នកសេដ្ឋកិច្ច និងសង្គមមើលឃើញថា បានបើកការវាយប្រហាលើគោលដៅសេដ្ឋកិច្ចកម្ពុជាយ៉ាងដំណំបន្ថែមទៀត។ តើការប្រឈមនឹងវិបត្តិទ្វេគ្រោះនៅពេលនេះ តើប្រទេសកម្ពុជានឹងរងនូវសម្ពាធធ្ងន់ធ្ងរទេ ក្នុងការស្តារប្រទេស និងសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ?