នៅក្នុងសន្និបាទបូកសរុបការងារប្រចាំឆ្នាំរបស់ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានថ្លែងថាប្រទេសកម្ពុជាបានប្រែក្លាយវិបត្តិជំងឺកូវីដ-១៩ ទៅជាឱកាស ក្នុងការកែទម្រង់ក្នុងប្រទេស ដោយក្នុងនោះក្រសួងពាណិជ្ជកម្មបានអនុវត្តកម្មវិធីនយោបាយរបស់រដ្ឋាភិបាលយ៉ាងម៉ឺងម៉ាត់។ អ្វីដែលជាការរំពឹងទុកថាវាជាឱកាសនោះ គឺដោយសារតែប្រទេសកម្ពុជា សម្រេចបាននូវការប្រឹងប្រែងមួយចំនួនដូចជាការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីគ្រប់ជ្រុងជ្រោយតំបន់ RCEP គម្រោងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ នៅក្នុងឆ្នាំ២០២១នេះ ជាដើម។