គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)កាលពីថ្ងៃទី១៩ ខែកក្កដា បានចេញផ្សាយពីប្រតិទិននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ នៅក្នុងឆ្នាំ២០២២។ ជាប្រតិទិនដែលបង្ហាញលម្អិតពីសកម្មភាពមុន អំឡុងពេល និងក្រោយការបោះឆ្នោតនេះ។ ប៉ុន្តែ ស្របពេលដែលកម្ពុជាកំពុងដើរឆ្ពោះទៅរកការបោះឆ្នោតឃុំ សង្កាត់នៅក្នុងឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅក្នុងឆ្នាំ២០២៣ខាងមុខ គឺស្ថានភាពឆ្លងរាលដាលនៃជំងឺកូវីដ១៩នៅកម្ពុជានៅតែបន្ត ដោយមិនមានការថមថយគួរឱ្យកត់សម្គាល់ណាមួយនៅឡើយ។ ជាមួយគ្នានេះ ក៏គ្មានអ្នកណាអាចវាយតម្លៃបានដែរថា វិបត្តិកូវីដ១៩នឹងបញ្ចប់នៅពេលណាទេ។ ដូច្នេះ តើបញ្ហាកូវីដ១៩នេះ អាចជាឧបសគ្គដល់ការត្រៀមរបស់គណបក្សនយោបាយសម្រាប់ការបោះឆ្នោតនាពេលខាងមុខដែរឬទេ?