អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន(RSF)កាលពីថ្ងៃទី៥ កក្កដាបានចេញរបាយការណ៍មួយបង្ហាញអំពីឈ្មោះមេដឹកនាំ នានាដែលបានលេបត្របាក់ បំផ្លាញ និងយាយី សិទ្ធិសេរីភាពសារព័ត៌មាន។ ក្នុងនោះ ក៏មានឈ្មោះនាយករដ្ឋមន្រ្តីកម្ពុជា លោកហ៊ុន សែន ម្នាក់ផងដែរ។ អង្គការអ្នករាយការណ៍គ្មានព្រំដែន បានលើកឡើងអំពីសកម្មភាពមួយចំនួនក្រោមការដឹកនាំរបស់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលបានរារាំង ធ្វើទុក្ខបុកម្នេញ ទៅលើបណ្តាញព័ត៌មានឯករាជ្យ មិនថាជាអ្នកកាសែត សារព័ត៌មាន ឬ វិទ្យុ ឡើយ។ ប៉ុន្តែ ក្រសួងព័ត៌មានបានច្រានចោលការចោទប្រកាន់នេះ ដោយចាត់ទុកថា ជារបាយការណ៍មានលក្ខណៈនយោបាយ។