លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា បានធ្វើដំណើរទៅកាន់ប្រទេសបារាំងរយៈពេល២សប្តាហ៍ គឺចាប់ពីថ្ងៃទី២២ ខែសីហា ដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១នេះ ដោយខុទ្ធកាល័យរបស់លោកបញ្ជាក់ថា ជាដំណើរដែលមានធុរៈផ្ទាល់ខ្លួន។ ស្របពេលដែលភាពចម្រូងចម្រាសផ្នែកនយោបាយកម្ពុជានៅតែបន្តកើតមាន ទស្សនកិច្ចជាឯកជនរបស់លោក ស ខេង ត្រូវបានគេមើលឃើញពីជ្រុងផ្សេងៗគ្នា ដែលក្នុងនោះដំណឹងពីការចរចានយោបាយរវាងលោក ស ខេង ជាមួយមន្ត្រីអតីតបក្សប្រឆាំង និងការបំផុសព័ត៌មានឲ្យមានការទាក់ទាញ ក៏ត្រូវបានលើកយកមកនិយាយផងដែរ។ តើពិតជាមានអ្វីនៅពីក្រោយវត្តមានរបស់លោក ស ខេង នៅប្រទេសបារាំងមែនឬយ៉ាងណា ក្រៅពីធុរៈផ្ទាល់ខ្លួន?