កម្ពុជានឹងក្លាយប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលំដាប់ទី៣ នៅតំបន់អាស៊ាននៅឆ្នាំ២០២១ ហើយនឹងក្លាយជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុត នៅក្នុងតំបន់ផងដែរ នៅឆ្នាំ២០២៥ ក្នុងរង្វង់ ៦,៩ភាគរយ។ នេះបើតាមមូលនិធិរូបិយវត្ថុអន្តរជាតិ IMFព្យាករណ៍ក្នុងខែតុលានេះ។ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឲ្យដឹងថា នេះមិនមែនជារឿងចៃដន្យឡើយដែលIMF ព្យាករណ៍បែបនេះ ពោលគឺរដ្ឋាភិបាលត្រៀមខ្លួនទុកជាមុននៅក្នុងការស្ដារសេដ្ឋកិច្ចខ្លួនឯងឡើងវិញក្នុងឆ្នាំ២០២១នេះ។ សម្រាប់អ្នកសេដ្ឋកិច្ចវិញមើលឃើញថា ការត្រៀមខ្លួនជារឿងមួយ មួយចំណែកទៀតគឺកម្ពុជាទទួលបានផលពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជានិងចិន។ អ្នកសេដ្ឋកិច្ចដដែលក៏ស្នើឲ្យរដ្ឋាភិបាលមិនគួរភ្លេចខ្លួនជាមួយនឹងការព្យាករណ៍នេះពេកទេ។ ហេតុអ្វី?