ការលើកកម្ពស់គុណភាពអប់រំតាមប្រព័ន្ធសិក្សាអប់រំថ្មី Digital តែមួយមុខ គឺមិនទាន់ឆ្លើយតបនឹងតម្រូវការជាក់ស្តែងនៃវិស័យអប់រំនោះទេ។ អ្នកវិភាគបញ្ហាសង្គមបានមើលឃើញថា ក្រសួងអប់រំ គួរតែពង្រឹងសមត្ថភាពនៃការបង្រៀនរបស់គ្រូតាមអនឡាញ និងផ្តល់ប្រាក់បៀវត្សរ៍ឱ្យគ្រូបានសមរម្យ លុបបំបាត់ការរៀនគួរ អំពើពុករលួយ និងពង្រីកវិសាលភាពបច្ចេកវិទ្យា ឱ្យបានទៅដល់ដៃសិស្សានុសិស្ស នៅមូលដ្ឋាន ពិសេសតំបន់នៅឆ្ងាយ ដាច់ស្រយាលពីទីប្រជុំជនជាដើម។ តើក្រសួងអប់រំ គួររៀបចំយុទ្ធសាស្រ្តនៃការអប់រំដូចម្តេចខ្លះ សម្រាប់ឆ្នាំសិក្សាថ្មី ដែលនឹងមកដល់នៅថ្ងៃទី១១ ខែមករានេះ?