នៅថ្ងៃអង្គារម្សិលមិញ ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន បានទទួលជួបលោកស្រីអនុរដ្ឋមន្រ្តីការបរទេសអាមេរិក ក្នុងដំណើរទស្សកិច្ចចំនួន៥ប្រទេសរបស់មន្ត្រីជាន់ខ្ពស់អាមេរិករូបនេះ។ នេះជាជំនួបដំបូងរវាងប្រមុខរដ្ឋាភិបាលកម្ពុជា និងមន្ត្រីជាន់ខ្ពស់អាមេរិកក្រោមរដ្ឋការរបស់លោកចូ បៃឌិន។ ជំនួបរវាងកម្ពុជានិងអាមេរិកនៅពេលនេះ ត្រូវបានអ្នកឃ្លាំមើលសង្គម និងអ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ ព្រមទាំងអ្នកនយោបាយ មើលឃើញខុសៗគ្នាពីកម្មវត្ថុដែលភាគីទាំងសងខាងបានលើកឡើង។ តែយ៉ាងណា តើនឹងមានលទ្ធផលជាវិជ្ជមានទេ នៅពីក្រោយជំនួប ហ៊ុន សែន-Wendy R. Sherman?