នៅក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យ អាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ កាលពីថ្ងៃអាទិត្យ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថាដើម្បីប្រយុទ្ធប្រឆាំងជាមួយកូវីដ-១៩ លោកថា កម្ពុជានៅតែមានទំនុកចិត្តជាមួយនឹងដៃគូ ដទៃទៀត ក្នុងនោះក៏មានមជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងរបស់អាមេរិកផងដែរ។ ក្រៅពីចិន កម្ពុជាបានទទួលយកជំនួយវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលផ្តល់ដោយសហរដ្ឋអាមេរិក ជប៉ុន អង់គ្លេស អូស្ត្រាលី ជាដើម។ ចំណុចនេះ ត្រូវលោក ហ៊ុន សែន បញ្ជាក់ថាជានយោបាយការបរទេសចំរុះពណ៌របស់កម្ពុជា និងថាអ្នករិះគន់លែងនិយាយអ្វីកើតថា ស្អីឡើង លោកពឹងតែចិនទៀតហើយ។