គិតត្រឹមថ្ងៃទី ១៥ មករា ម្សិលមិញនេះ អាជ្ញាធរសុខាភិបាលកម្ពុជា បានរកឃើញចំនួនពលករខ្មែរដែលធ្វើដំណើរមកពីប្រទេសថៃមានផ្ទុកជំងឺកូវីដ១៩ មានការកើនឡើងដល់ទៅ១៥នាក់នៅក្នុង១ថ្ងៃនេះ។ ក្នុងនោះ ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង មានចំនួនច្រើនជាងគេ។ អាជ្ញាធរខេត្តជាប់ព្រំដែនទាំងពីរខាងលើនេះបានអះអាងថា អាជ្ញាធរខេត្តទាំងពីរខាងលើ អាចគ្រប់គ្រងស្ថានការណ៍បាន។ យ៉ាងណាក្តី មានការលើកឡើងថា ប្រឈមនឹងស្ថានភាពនេះ តើរដ្ឋាភិបាលកម្ពុជា គួរពិចារណាក្នុងការបិទខេត្តជាប់ព្រំដែនកម្ពុជា-ថៃនេះ ជាបណ្តោះអាសន្នឬទេ?