លោកសម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្រ្គោះជាតិកាលពីសប្តាហ៍មុនបានសរសេរអបអរសាទរមួយច្បាប់ផ្ញើទៅកាន់រដ្ឋមន្រ្តីការបរទេសថ្មីរបស់អាមេរិក។ ក្នុងលិខិតជាភាសាអង់គ្លេសនោះ លោកសម រង្ស៊ី បានស្នើសុំឱ្យអាមេរិកធ្វើយ៉ាងណាជួយដល់ក្រុមមន្រ្តីអតីតគណបក្សសង្រ្គោះជាតិអាចចូលមកប្រទេសកម្ពុជាបានឡើងវិញ ដើម្បីចូលរួមការបោះឆ្នោតឃុំសង្កាត់នៅក្នុងឆ្នាំ២០២២ និង ការបោះឆ្នោតជាតិនៅក្នុងឆ្នាំ២០២៣។ ជាការកត់សម្គាល់ ការស្នើសុំរបស់លោកសម រង្ស៊ីនេះ ធ្វើឡើងបន្ទាប់ពីលោកចូ បាយដិន ដែលត្រូវបានគេចាត់ទុកជាអ្នកប្រជាធិបតេយ្យនិយមឡើងធ្វើជាប្រធានាធិបតីថ្មីរបស់អាមេរិក។ ដូច្នេះ តើអាចទេ អាមេរិកនឹងលូកដៃជួយដល់ក្រុមអតីតបក្សប្រឆាំងនោះ?