លោកកឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិបានចាប់ផ្តើមធ្វើសកម្មភាពមនុស្សធម៌ដោយចុះចែកអំណោយជាគ្រឿងឧបភោគបរិភោគដល់ប្រជាពលរដ្ឋដែលរងគ្រោះព្រោះទឹកជំនន់។ កាលពីថ្ងៃទី២៧ កញ្ញា លោកបានចុះទៅចែកអំណោយដល់ពលរដ្ឋនៅក្នុងខេត្តពោធិ៍សាត់ ហើយកាលពីម្សិលមិញលោកបានចុះទៅកាន់ខេត្តព្រះសីហនុទៀត។ មុនធ្វើសកម្មភាពមនុស្សធម៌នេះ លោកកឹម សុខា ក៏បានចូលរួមសកម្មភាពសាសនាផងដែរដោយបានទៅដាក់បិណ្ឌនាបុណ្យភ្ជុំបិណ្ឌតាមវត្តអារាមនានា។ សកម្មភាពរបស់លោកកឹម សុខានេះ កើតឡើងស្របពេលដែលកំពុងមានក្តីក្តាំនៅតុលាការ ហើយតុលាការបានហាមឃាត់លោកមិនឱ្យធ្វើសកម្មភាពនយោបាយទៅទៀត។ ដូច្នេះ តើសកម្មភាពសាសនា និងមនុស្សធម៌របស់លោកកឹម សុខានេះ មានអត្ថន័យបែបណា?