លោកសម រង្ស៊ី ប្រធានស្តីទីនៃអតីតគណបក្សសង្រ្គោះជាតិបានទៅជាន់ជើងនៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី១៨សីហានេះ។ នៅក្នុងដំណើរនេះ អនុប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ពីសហរដ្ឋអាមេរិកបានលើកឡើងថា ជាដំណើរមកដល់ក្នុងគោលបំណងពិភាក្សាផែនការមួយចំនួនជាមួយសកម្មជនរបស់ខ្លួននៅឯសហរដ្ឋអាមេរិក និងជាពិសេសលោកសម រង្ស៊ីនឹងពិភាក្សាជាមួយមន្រ្តីសភា និងអ្នកកាទូតអាមេរិកលើបញ្ហាសិទ្ធិមនុស្សនិងលំហូរប្រជាធិបតេយ្យនៅកម្ពុជា។ ក៏ប៉ុន្តែសម្រាប់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដំណើរទៅដល់អាមេរិករបស់លោកសម រង្ស៊ី មានចេតនាបំផ្លាញផលប្រយោជន៍របស់កម្ពុជាទាំងមូល។