ដោយសាររកឃើញថាមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ប្រភេទ Delta នៅក្នុងសហគមន៍ រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃពុធ បានចាត់វិធានការបន្ទាន់ ដោយសម្រេចបិទខ្ទប់ខេត្តចំនួន៨រយៈពេល១៤ថ្ងៃ ស្ថិតនៅតាមបណ្តោយព្រំដែនភាគខាងលិច។ បន្ថែមពីនេះ រដ្ឋាភិបាលក៏បានប្រកាសដាក់បំរាមគោចរ នៅទូទាំងខេត្ត រាជធានី ចពីម៉ោង ៩យប់ ដល់ម៉ោង៣ទៀបភ្លឺ ដោយចាប់ផ្តើមពីរំលងអាធ្រាធថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី១២ ខែសីហាឆ្នាំ២០២១។ តើការចាត់វិធានការដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ Delta ដែលជាប្រភេទកូវីដបំប្លែងថ្មី មានការចម្លងលឿន ត្រូវបានសាទរ និងស្របតាមសភាពការណ៍ឬក៏ជាការយឺតពេល?