គិតមកដល់ពេលនេះ មានអ្នករត់ចេញពីមណ្ឌលចត្តាឡីស័ក្តចំនួន៣នាក់ហើយ ដោយម្នាក់រត់ចេញពីមណ្ឌលចត្តាឡីស័ក្តនៅភ្នំពេញទៅខេត្តកំពង់ចាម និង ២នាក់ទៀតនៅក្នុងខេត្តព្រៃវែង។ ប៉ុន្តែពួកគេទាំង៣នាក់នេះសុទ្ធតែត្រូវបានចាប់បញ្ជូនទៅធ្វើចត្តាឡីស័ក្តតាមការកំណត់រយៈពេល១៤ថ្ងៃដដែល។ អាជ្ញាធរសុខាភិបាលកម្ពុជាតែងតែចាត់ទុកការរត់ចេញនេះថា មានហានិភ័យខ្ពស់ក្នុងការចម្លងជំងឺកូវីដ ១៩ចូលទៅក្នុងសហគមន៍។ ដូច្នេះ តើអាជ្ញាធរពាក់ព័ន្ធគួរតែធ្វើយ៉ាងណាបន្ថែមទៀត ដើម្បីធានាថា គ្មាននរណាម្នាក់អាចរត់ចេញពីមណ្ឌលចត្តាឡីស័ក្តបាន?