អតីតគណបក្សប្រឆាំងបានបើកដំណើរការយុទ្ធនាការចុះហត្ថលេខាលើញត្តិតាមអនឡាញតាំងពីថ្ងៃទី១០ ខែកក្ដដា ហើយរហូតមកដល់ពេលនេះ គឺមានអ្នកចុះហត្ថលេខាជាង៣ពាន់នាក់ហើយ។ អតីតបក្សប្រឆាំងថា ពេលទទួលបានហត្ថលេខាតាមការកំណត់រួចហើយ នឹងនាំយកទៅដាក់នៅតុលាការព្រហ្មទណ្ឌអន្តរជាតិជាមួយនឹងភស្តុតាងផ្សេងទៀត ដើម្បីថ្នាក់ដឹកនាំកម្ពុជាក្នុងន័យបញ្ចប់បញ្ហានិទណ្ឌភាព និង ស្វែងរកយុត្តិធម៌ជូនដល់ជនរងគ្រោះនាពេលកន្លងមក។ ប៉ុន្តែ គណបក្សប្រជាជនកម្ពុជាដែលកំពុងដឹកនាំរដ្ឋាភិបាលបច្ចុប្បន្ននេះវិញហៅយុទ្ធនាការនេះថា ជារឿងអត់ប្រយោជន៍ ឥតបានការ ហើយថា គ្មានប្រសិទ្ធភាពអ្វីនោះឡើយ។