អឺរ៉ុបកំពុងក្លាយជាចំណុចផ្ទុះកូវីដ១៩ខ្លាំងជាថ្មី។ ចំនួនអ្នកឆ្លងថ្មីបានកើនឡើងជាទូទៅ នៅទូទាំងទ្វីប។ បើតាមអង្គការសុខភាពពិភពលោក ក្នុងចំណោមអ្នកវិជ្ជមានកូវីដ១៩ជិតពីរលាននាក់កាលពីសប្តាហ៍មុន ភាគច្រើនជាពលរដ្ឋរស់នៅអឺរ៉ុប។ គឺជាចំនួនដ៏ច្រើនបំផុត គិតចាប់តាំងពីផ្ទុះកូវីដនៅដើមឆ្នាំ២០២០មក។ អ្នកជំនាញរំពឹងថាថ្វីបើចំនួនអ្នកឆ្លងថ្មីកើនឡើងជាថ្មីមែន ប៉ុន្តែចំនួនអ្នកចូលព្យាបាលក្នុងមន្ទីរពេទ្យ និងស្លាប់ នឹងមិនកើនឡើងតាមទេ ព្រោះការនេះអាស្រ័យជាបឋមទៅលើកំរិតនៃការចាក់ថ្នាំបង្ការ។