ក្រសួងសុខាភិបាលចិនកាលពីថ្ងៃចន្ទម្សិលមិញ បានបញ្ជាក់ឲ្យដឹងថា មេរោគផ្លូវដង្ហើមថ្មីឈ្មោះថា កូរ៉ូណាវីរុស ពិតជាអាចឆ្លងពីមនុស្សទៅមនុស្សបានប្រាកដមែន។ គិតត្រឹមថ្ងៃអង្គារទី ២១ មករានេះ មានមនុស្ស ៤ នាក់ហើយ បានស្លាប់ដោយសារមេរោគផ្លូវដង្ហើមដែលមានលក្ខណៈស្រដៀងទៅនឹងជំងឺសារ (SARS)ដែរ។ អាជ្ញាធរចិន កំពុងតែមានការព្រួយបារម្ភ អំពីលទ្ធភាពនៃការរីករាលដាលខ្លាំងឡើងនៃជំងឺប្រភេទនេះ ពីព្រោះថា នៅសប្តាហ៍នេះ មានមនុស្សរាប់លាននាក់ធ្វើដំណើរទៅប្រារព្ធពិធីចូលឆ្នាំថ្មីចិន នៅទូទាំងផ្ទៃប្រទេស។
តើមេរោគកូរ៉ូណាវីរុសមានប្រភពមកពីណា? តើវាអាចឆ្លងរីករាលដាលបានលឿនកម្រិតណា?តើរដ្ឋាភិបាលចិន និងរដ្ឋាភិបាលប្រទេសដទៃទៀត ព្រមទាំងអង្គការសុខភាពពិភពលោក បានចាត់វិធានការអ្វីខ្លះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងប្រភេទនេះ?