នាទីសុខភាពនិងអនាម័យ

ចាក់​ថ្នាំ​បង្ការ​​ជំងឺ​រលាក​ថ្លើម ជួយ​បញ្ចៀស​គ្រោះ​កើតជំងឺ​មហារីក​ថ្លើម?


Listen Later

បើ​គ្មាន​យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ និង​ចំណាត់ការ​​ផ្នែក​សុខភាព​សាធារណៈ ទប់ស្កាត់​ជំងឺ​​​​ធាត់​ជ្រុល​ និងការ​បរិភោគ​គ្រឿង​ស្រវឹង​​​ទេ  ចំនួន​អ្នក​ជំងឺ​មហារីក​ថ្លើម​នឹង​កើន​ឡើង​ពីរ​ដង​ នៅ​ឆ្នាំ​២០៥០។ នេះ​បើ​តាមការ​សិក្សា​អន្តរជាតិ ចេញ​ផ្សាយ​នៅថ្ងៃ​អង្គារ​ទី ២៨កក្កដា​ ២០២៥។

បច្ចុប្បន្ននេះ មហារីក​ថ្លើម​ជា​ ជំងឺមហារីកដែល​សម្លាប់​ជីវិត​មនុស្ស​ច្រើន​ជាង​គេ​លំដាប់ទីបី​នៅលើ​ពិភពលោក និង​ជា​ជំងឺ​មហារីក​ដែលជា​ជួប​ប្រទះ​ញឹកញយ​ជាង​គេ​លំដាប់​ទី​៦។ ចំនួន​អ្នក​ជំងឺ​មហារីក​ថ្លើម​អាច​នឹងកើន​ឡើង​ទ្វេ​ដង​នៅ​ឆ្នាំ​២០៥០ ឬស្មើ​នឹង​កំណើន​អ្នក​ជំងឺ​មហារីក​ថ្លើម​ថ្មី​ចំនួន​​១លាន៥សែនពីរ​ម៉ឺនករណី ក្នុង​ឆ្នាំ ហើយ​១លាន៣សែន៧ម៉ឺននាក់នឹង​ត្រូវ​ស្លាប់​ដោយ​ជំងឺមហារីកថ្លើមនេះ​​។ នេះ​បើ​តាម​ក្រុម​អ្នក​​ស្រាវជ្រាវ​ជំងឺ​​មហារីក​ពិភពលោក ដោយ​បញ្ជក់ថា​ ៨លើ​១០​នៃ​ករណី​មហារីក​ថ្លើម​ ជា​ប្រភេទ​មហារីក Carcinomes hépatocellulaires​ដែល​មាន​កើត​ច្រើន​ជា​ពិសេស​នៅ​អាស៊ី ខាង​កើត អាហ្វ្រិកខាងជើង និង​អាស៊ីអាគ្នេយ៍។ ក្នុងកំរិតពិភពលោក អត្រា​សង្ឃឹម​រស់ បាន​៥ឆ្នាំក្រោយ​ធ្លាក់​ខ្លួន​មាន​ជំងឺ​មហារីក​ថ្លើម ​មាន​ត្រឹម​តែ​ប្រមាណ​ពី​៥ទៅ​៣០%​តែ​ប៉ុណ្ណោះ។

ប៉ុន្តែ ការ​សិក្សា​អន្តរជាតិដែល​ដឹកនាំ​ដោយ​គណៈកម្មការ​ជំនាញ​៦​ប្រទេស (ចិន អាមេរិក កូរ៉េខាង​ត្បូង អ៊ីតាលី និង​បារាំង និង​ដែល​មាន​ចេញ​ផ្សាយ​ក្នុង​ទស្សនាវដ្តី​វិទ្យាសាស្ត្រ​​ដ៏ល្បីល្បាញ The Lancet កាលពី​ថ្ងៃទី​២៨​កក្កដា២០២៥​ បាន​ផ្តល់ក្តី​សង្ឃឹម​ថ្មី ក្នុង​ការ​ទប់​ស្កាត់​ជំងឺ​មហារីក​ថ្លើម។

​ប្រឈម​នឹង​ជំងឺ​មហារីក​ថ្លើម ពិភពលោកចាំបាច់​​ត្រូវហ៊ាន ត្រូវ​តែមាន​នយោបាយ “បង្ការ” ​ប្រកប​ដោយ​មហិច្ឆតា​ខ្លាំង និង​ជា​បន្ទាន់។ នេះ​បើ​តាម​អនុសាសន៍​របស់​ក្រុម​អ្នក​ជំនាញ​ដដែល។ បើ​តាមការ​សិក្សា​របស់អ្នកជំនាញ​ក្រុមនេះ​ គេ​អាច​បញ្ចៀស​ជំងឺ​មហារីក​ថ្លើម បាន​ដល់​៦០%​ នា​ពេល​អនាគត តាម​រយៈ​វិធានការ​ការពារ មួយ​ចំនួន ពីព្រោះ គេ​បាន​ដឹង​យ៉ាង​ច្បាស់​ហើយ​ថា​ជំងឺ​មហារីកថ្លើម​​បង្ក​ឡើង​ដោយ​ការ​បរិភោគសុរា ដោយជំងឺ​រលាកថ្លើម​ប្រភេទ បេ និង​សេ ព្រមទាំងជំងឺធាត់ព្រមទាំង​ជំងឺ​ទឹកនោមផ្អែម។

ជំងឺ​មហារីក​ថ្លើម​បណ្តាល​មក​ពី​មូលហេតុ​ពីរ​ចុងក្រោយ​ គឺ​ជា​ផលវិបាក​នៃជំងឺ​ដែល​គេ​ឱ្យ​ឈ្មោះ​ថ្មីថា ជំងឺ​ថ្លើម​ពាក់ព័ន្ធ​នឹង​ដំណើរ​មិន​ប្រក្រតី​នៃ​ប្រព័ន្ធ​មេតាបូលិក ឬ​ហៅកាត់​ជា​ភាសាអង់គ្លេស MASLD (Metabolic dysfunction associated steatotic liver disseases) សម្រាប់​មក​ជំនួសឈ្មោះ​ជំងឺ​ហៅពីមុន​Nash។

សម្រាប់​អ្នក​ស្រាវជ្រាវ ទម្លាប់​ហូបចុក​របស់​មនុស្ស​សម័យ​ថ្មី ជះឥទ្ធិពលអាក្រក់​ខ្លាំង​ណាស់​ទៅ​លើ​សុខភាព​ថ្លើម។ ស្រា ស្រាបៀរ ស្រាខ្លាំង ស្រា​ស ស្រាក្រហម ស្រា​​សំប៉ាញ វីស្គី ... ជាដើមហេតុ​នៃមានជំងឺ​ថ្លើម​រ៉ាំរ៉ៃ រួច​ឈាន​ទៅ​រក​ជំងឺ​ក្រិន​ថ្លើម។ ជំងឺ​ក្រិន​ថ្លើមបង្កើន​គ្រោះ​កើត​ជំងឺមហារីក​ថ្លើម​ខ្លាំងណាស់ ។ នៅ ឆ្នាំ​២០២២ ១៩%​នៃ​ជំងឺ​មហារីកថ្លើម​បណ្តាល​មក​ពី​សុរា។ គ្រប់គ្នា​បាន​ដឹង​អំពី​គ្រោះ​ថ្នាក់​នៃ​អាល់កុល ឬ​សុរា​ចំពោះ​​ថ្លើម។ ​ប៉ុន្តែ​កត្តា​មួយទៀត​ដែល​មិន​សូវ​សុះសាយ​ក្នុង​ចំណោម​មតិសាធារណៈ តែ​ដើរ​តួនាទី​សំខាន់​នាំ​ឱ្យ​មានជំងឺ​មហារីកថ្លើម​ខ្លាំង​ដែរ​នោះ គឺ​ជំងឺ​Masld ឬNash។ ​​​

​លោក Hashem El-Serag សហនិពន្ធ​របាយការណ៍ បាន​ពន្យល់​ប្រាប់​អ្នក​សារព័ត៌មាន​អាមេរិក​ថា នៅពេលអ្នក​និយាយ​អំពី​ជំងឺ​ក្រិនថ្លើម​ មនុស្ស​ភាគ​ច្រើន​គិត​ភ្លាមថា​អ្នក​ជំងឺ​នោះធ្លាប់​​ផឹកច្រើន។ តែ​មាន​មនុស្ស​តិច​តួច​ណាស់ បា​ន​ដឹង​អំពី​ថា​ជំងឺបណ្តាលមកពី​​ដំណើរ​មិនប្រក្រតី​នៃ​ប្រព័ន្ធ​មេតាបូលិក ​Masld អាច​នាំ​ឱ្យ​មាន​​ជំងឺ​ក្រិន​ថ្លើម និង​ជំងឺ​មហារីកថ្លើម​នោះ។

តើ​អ្វី​ទៅ​ជា​ជំងឺ​ Masld?

Masld ជា​ជំងឺ​ថ្លើម​ដែល​មិនបណ្តាលមក​ពី​ការ​ផឹក​សុរា តែ​ជា​អាការៈ​ជំងឺ​ដែល​សម្គាល់​ដោយ​ការ​កកក្តាំង​ដោយ​ខ្លាញ់​រុំរួត​ថ្លើមជិត​។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ជំងឺ​នេះ​មាន​ឈ្មោះសាមញ្ញ​មួយ​ទៀត ថា​ជំងឺ​ថ្លើមខ្លាញ់។ មួយ​ភាគ​បី​នៃ​មនុស្សធំ​​ពេញ​វ័យ នៅលើ​ពិភពលោកមាន​ជំងឺ​ខ្លាញ់​រុំថ្លើម ឬ​ថ្លើមខ្លាញ់​នេះ។ នេះ​បើ​តាមលទ្ធផល​នៃ​​ការ​សិក្សាអន្តរជាតិ​​ដែលបញ្ជាក់​ថា​ ជំងឺ​ថ្លើម​ខ្លាញ់​កំពុង​មាន​និន្នាការ​កើនឡើងខ្លាំង​ដែរ នៅ​អឺរ៉ុប និង​នៅ​ទ្វីប​អាមេរិក​​ខាង​ជើង។ អ្នក​ជំនាញ បាន​អះអាង​ថា​ អត្រាភាគរយ​នៃជំងឺ​ថ្លើម​ខ្លាញ់ នឹង​បន្តកើនឡើង​នៅ​ទូទាំង​ពិភពលោក ដោយហេតុ​តែ​មនុស្ស​ប្តូរ​ផ្លាស់​របៀប​របប​រស់​នៅ។ ជំងឺខ្លាញ់​រុំ​ថ្លើម​ កំពុង​ក្លាយ​ជាកត្តា​ស្នូល​នៃ​ការរាតត្បាត​របស់​ជំងឺមហារីក​ថ្លើម ដោយហេតុ​តែ​ពិភពលោកមានមនុស្ស​កើត​រោគ​ធាត់​ចុកខ្លាញ់ និង​ជំងឺ​ទឹកនោម​ផ្អែម​កាន់​តែ​ច្រើន​ឡើងៗ ព្រមទាំង​ភាព​ចាស់​ជរា​របស់​ប្រជាពលរដ្ឋ។

នៅ​ឆ្នាំ​២០៥០ មួយ​ភាគ​ដប់​នៃ​ជំងឺមហារីកថ្លើម​នឹង​បណ្តាល​មក​ពី​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​​។ ដោយ​លម្អិត មហារីក​ថ្លើមបណ្តាលមកពី​ជំងឺ​ខ្លាញ់​ថ្លើម មានកំណើន​៣៥% បណ្តាល​មក​ពី​សុរ៉ា ២១,១%។  ក្រុម​គណៈកម្មការ​ជំនាញ​អន្តរជាតិ បាន​អំពាវនាវ​ឱ្យ​គ្រូពេទ្យ​និង​អ្នក​ទទួល​ខុស​ត្រូវ​នយោបាយ ស្វះ​ស្វែង​បញ្ចៀប​ព័ត៌មាន​ ឱ្យ​មតិសាធារណៈ​បាន​យល់​អំពី​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរនៃ​ជំងឺខ្លាញ់រុំថ្លើម ដើម្បីបញ្ចុះ​គ្រោះ​ហានិភ័យ​កើត​ជំងឺមហារីក​ថ្លើម ឱ្យ​បាន ២ៗ ឬ​រហត​ដល់​៥% នៅ​តំបន់​ណាដែល​អាចធ្វើ​បាន។ បើ​គេ​អាច​សម្រេច​កម្មវត្ថុ​​របស់​អ្នក​ជំនាញបាន នោះ​គេ​នឹង​អាច​ជួយ​មនុស្ស​បាន​១៧​លាន​៣​ដែន​នាក់ ឱ្យ​រួច​ផុត​ពីគ្រោះ​កាច​មហារីកថ្លើម និង​សង្គ្រោះ​ជីវិត​មនុស្ស​បាន​១៥​លាន​១សែន​នាក់ នៅ​២៥​ឆ្នាំ​ខាង​មុខ។ ជា​សរុប ដើម្បី​កាត់​បន្ថយ​បន្ទុកពិភពលោក​ ប្រឈម​នឹងជំងឺមហារីកថ្លើម គណៈកម្មការ​ជំនាញ​បាន​ស្នើ​អនុសាសន៍ប្រមាណ​ជាង​១០​ចំណុច​ ដែលផ្តោតខ្លាំង​ទៅ​លើ​ការ​ការពារនិងធ្វើ​តេស្ត​វែក​រក​ជំងឺ​។

វិធី​បង្ការ​ដ៏​ ​​ប្រសើរ​ជាង​គេបំផុត​គ្មានអ្វី​ក្រៅ​ពី ការ​បញ្ចេញ​សកម្មភាព​រាងកាយ​ជា​ប្រចាំ។  ឈប់​ទទួលទានសុរា អាល់កុល ចៀសវាង​ការ​បរិភោគផ្អែមពេកប្រៃ​ពេក និងចាក់​ថ្នាំ​បង្ការ​ជំងឺ​រលាកថ្លើម​ប្រភេទ​​បេ និងព្យាបាល​ជំងឺ​រលាកថ្លើម​ប្រភេទ​សេឱ្យ​បានត្រឹមត្រូវ។

​ថ្នាំ​បង្ការ​ជំងឺ​រលាកថ្លើម 

វីរ៉ុស​បង្ក​ជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ VHB និង​រលាក​ថ្លើម​ប្រភេទ​សេ គឺ​ជា​ដើម​ហេតុ​ទីមួយ​នៃ​ជំងឺមហារីកថ្លើម ហើយ​បន្ត​ស្ថិត​នៅ​លំដាប់​ទី​មួយ​ដដែល នៅ​ឆ្នាំ​២០៥០។ នេះ​បើ​តាម​ក្រុម​អ្នកជំនាញ​ដដែល ដែល​សន្និដ្ឋាន​ថា ការ​ចាក់​ថ្នាំ​បង្ការ​មេរោគ​VHB លើ​ទារក​ទើប​នឹង​កើតភ្លាម ជា​វិធានការ​ប្រកប​ដោយ​ប្រសិទ្ធភាព​បំផុត​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹងជំងឺ​មហារីកថ្លើម​។

នៅ​ឆ្នាំ​២០១៥ ការ​ចាក់បង្ការ​លើ​ទារក​និង​ក្មេង​ទើប​នឹង​កើត បាន​ជួយមិន​ឱ្យ​មានករណី​កើត​ជំងឺ​រលាក​ថ្លើម​រ៉ាំរ៉ៃ​ប្រភេទ​បេ បាន​២១០លាននាក់ និង​ទំនង​កាត់​បន្ថយ​មរណភាព​ដោយ​ជំងឺ​ថ្លើម​នេះ បាន​ប្រមាណ​១លាន​១សែន​នាក់​ពី​នេះ​ដល់ឆ្នាំ​២០៣០។ ​បើ​មិន​ពង្រឹង​ការ​ចាក់់ថ្នាំ​បង្ការ​ទេ នោះ​ជំងឺ​រលាកថ្លើម​ប្រភេទ​បេ អាច​ឆក់​យក​ជីវិត​១៧​លាននាក់​ នៅ​រវាង​តែ១៥​ឆ្នាំ (២០១៥-២០៣០)។ នេះ​បើ​តាម​ការ​សិក្សា​ដដែល។​

ក៏​ប៉ុន្តែ​គួរឱ្យ​សោកស្តាយ យុទ្ធនាការ​ចាក់ថ្នាំបង្ការ​ជំងឺរលាកថ្លើម នៅ​ស្ទើរ​ខ្លាំងណាស់ ជាពិសេស​នៅ​ក្នុង​បណ្តា​ប្រទេស​ជា​ច្រើន​នៅ​ទ្វីប​អាហ្វ្រិក និង​ប្រទេស​មាន​ចំណូល​ទាប​​ ដោយហេតុ​ ថ្នាំ​បង្ការ​ជំងឹ​រលាកថ្លើម​ប្រភេទ​បេ មានតម្លៃ​ខ្ពស់ ។ ម្យ៉ាង​ទៀត ពលរដ្ឋ​មិំន​សូវ​ចង់​ចាក់ឮថ្នាំបង្ការក​៏​ព្រោះ​មិន​ដឹង​អំពី​ប្រសិទ្ធភាព​វា ហើយ​គ្មាន​នៅ​ក្នុង​កម្មវិធីជាតិ។

សូម​រំលឹក​ថា ជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ គ្មាន​ថ្នាំ​ព្យាបាល​ឱ្យ​ជា​ទេ មាន​តែ​ថ្នាំ​បង្ការ។ ចំណែក​ជំងឺ​រលាក​ថ្លើម​ប្រភេទ​សេ គ្មាន​ថ្នាំ​បង្ការ​តែ​អាច​ព្យាបាល​បាន។ ចិន​ជា​ប្រទេស​ដែលប្រមូលផ្តុំ​ទៅ​ដោយជំងឺ​មហារីក​ថ្លើម​ច្រើន​ជាង ក្នុង​កំរិត​ប្រមាណ​៤០%​នៃ​ជំងឺ​មហារីកថ្លើម​សរុប​នៅលើ​ពិភពលោក ព្រោះ​ចិន​មាន​ប្រេវ៉ាឡងជំង់ឺ​រលាក​ថ្លើម​ប្រភេទ​បេ ខ្ពស់​ជាង​បំផុត​នៅ​លើ​ភព​ផែន​ដី។

...more
View all episodesView all episodes
Download on the App Store

នាទីសុខភាពនិងអនាម័យBy RFI ខេមរភាសា / Khmer


More shows like នាទីសុខភាពនិងអនាម័យ

View all
6 Minute English by BBC Radio

6 Minute English

1,758 Listeners

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

9 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

12 Listeners

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

Learning English For Work by BBC News

Learning English For Work

45 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

3 Listeners