ថ្ងៃទី៣១ធ្នូ នៅតែប៉ុន្មានម៉ោងទៀត គឺដាច់ឆ្នាំចាស់ហើយ។ ពេញមួយឆ្នាំ២០២២ តើមានព្រឹត្តិការណ៍អ្វីខ្លះសំខាន់ៗ ដែលគួរកត់សម្គាល់?
ស្ទើរតែពេញមួយឆ្នាំនេះ ពិភពលោក ហាក់បានធូរស្រាលបន្តិចវិញពីជំងឺកូវីដ១៩ ហើយមជ្ឈដ្ឋានជាទូទៅ ហាក់ដូចជាលែងសូវព្រួយខ្លាចខ្លាំងពីជំងឺ។ នេះទំនងព្រោះតែបានចាក់វាក់សាំងច្រើនគ្នា ហើយ រដ្ឋាភិបាលនីមួយៗ ក៏បានបើកចំហប្រទេសឡើងវិញដែរ។ ប្រទេសលោកខាងលិច ហាក់ចាប់ផ្តើមព្រួយបន្តិចវិញ នៅពេលឮថា ចិន បើកប្រទេស និងឲ្យពលរដ្ឋខ្លួនចេញទៅបរទេស។