អស់រយៈពេលជាងមួយខែមកហើយ ដែលទីក្រុងសៀងហៃ បេះដូងសេដ្ឋកិច្ចរបស់ចិន ត្រូវបានរាំងខ្ទប់ទាំងស្រុង យ៉ាងតឹងតែងបំផុត ដើម្បីបង្អាក់ការឆ្លងរាលដាល ជម្ងឺកូវីដ១៩។ នៅរដ្ឋធានីប៉េកាំងឯនោះវិញ អាជ្ញាធរចិនបានបន្ថែមវិធានការរិតបន្តឹងកាន់តែខ្លាំងផងដែរ ខណៈដែលទីក្រុងមួយចំនួនទៀត ត្រូវបានបិទមួយផ្នែក ឬទាំងស្រុង។ កម្មវិធីប្រកួតកីឡា អាស៊ីហ្គេម ដែលគេគ្រោងធ្វើនៅប្រទេសចិន នៅខែកញ្ញាខាងមុខ ក៏ត្រូវបានគេសម្រេចលើកពេលដែរ។ វិធានការបិទខ្ទប់យ៉ាងតឹងតែងនេះ នៅតែត្រូវបានរដ្ឋាភិបាលចិន មានះអនុវត្តវា បើទោះបីជាមានមតិកាន់តែច្រើន បានលើកឡើងថា វាកំពុងតែបង្កការប៉ះពាល់ខ្លាំងសម្បើមណាស់ ទៅលើសេដ្ឋកិច្ចរបស់ចិន។