នៅក្នុងប្រទេសចិន សមាជបក្សកុម្មុយនិស្តលើកទី២០ រយៈពេលមួយសប្តាហ៍បានបិទបញ្ចប់កាលពីចុងសប្តាហ៍កន្លងទៅ។ ក្នុងថ្ងៃអាទិត្យ ទី២៣ តុលា លោកស៊ី ជីនពីងត្រូវបានគណៈកម្មាធិការកណ្តាលមជ្ឈិមបក្សជ្រើសតាំងឲ្យធ្វើជាអគ្គលេខាធិការបក្សអាណត្តិទី៣ សម្រាប់៥ឆ្នាំបន្ថែមទៀត។ នៅក្នុងតំណែងនេះ លោកស៊ីក៏នឹងត្រូវកាន់តំណែងប្រធានាធិបតីមួយអាណត្តិថ្មីដែរ។ តែគេបានសង្កេតឃើញថា ស្រ្តីត្រូវបានអវត្តមាននៅក្នុងស្ថាប័នកំពូល ខណៈដែលចំនួនស្រ្តីមានជិតពាក់កណ្តាលនៅក្នុងចំណោមពលរដ្ឋចិនទាំងជាង ១ ៤០០លាននាក់។ តើស្រ្តីចិនគ្មានសមត្ថភាពដើម្បីកាន់អំណាច ឬមួយក៏សង្គមចិនមានការរើសអើងចំពោះស្រ្តីភេទ?