នៅថ្ងៃទី១៨ និងទី១៩ ឧសភាខាងមុខ ចិននឹងបើកកិច្ចប្រជុំកំពូលចិន -អាស៊ីកណ្តាលនៅក្នុងទីក្រុងស៊ីអាន។ កម្មវត្ថុនៃកិច្ចប្រជុំកំពូលមួយនេះ គឺផ្តល់សន្ទុះបន្ថែមនូវគម្រោងខ្សែក្រវ៉ាត់ និងផ្លូវដែលផ្តួចផ្តើមដោយប្រធានាធិបតីចិនលោកស៊ី ជីនពីងកាលពីឆ្នាំ ២០១៣។ កិច្ចប្រជុំកំពូលធ្វើឡើងនៅក្នុងបរិបទនៃសង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន ហើយសង្រ្គាមមួយនេះជាឱកាសដ៏ល្អខ្លាំងដើម្បីឲ្យចិនអាចបន្ថែមមន្តស្នេហ៍លើបណ្តាប្រទេសនៅអាស៊ីកណ្តាលដែលជាអតីតសាធារណរដ្ឋសហភាពសូវៀត។ តើមន្តស្នេហ៍របស់ចិនមានអ្វីខ្លះ និងថា តើបណ្តាប្រទេសនៅអាស៊ីកណ្តាលគិតយ៉ាងម៉េចរវាងជម្រើសនៅជាមួយចិន និងនៅជាមួយរុស្ស៊ី?